តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Adam R. Holz

ឈប់រត់គេច

កាលពីខែកក្កដា ឆ្នាំ១៩៨៣ មានទាហានស័ក្តិ៤ម្នាក់ បានបាត់ខ្លួន ពីក្រុងអាល់ប៊ូហ្គ័រ រដ្ឋញូមិចស៊ីកូ ដោយគ្មានបន្សល់ទុកដានអ្វីសោះ។ ៣៥ឆ្នាំក្រោយមក អាជ្ញាធរក៏បានរកឃើញគាត់ ក្នុងរដ្ឋកាលីហ្វូញ៉ា។ ក្រោយមក កាសែតញូយ៉កថែមក៏បានចុះផ្សាយថា គាត់បានរត់ចោលស្រុក ដោយសារ “គាត់ធ្លាក់ទឹកចិត្ត នៅក្នុងការងារ”។

គាត់បានរត់គេចខ្លួចអស់រយៈពេល៣៥ឆ្នាំ គឺមានន័យថា ក្នុងរយៈពេលពាក់កណ្តាលជីវិតរបស់គាត់ គាត់តែងតែខ្លាចគេរកឃើញគាត់។ ដូចនេះ ខ្ញុំគិតថា គាត់មានការថប់បារម្ភ និងការភ័យខ្លាចជាប់ខ្លួនជានិច្ច។

តែខ្ញុំត្រូវតែទទួលស្គាល់ថា ពេលខ្លះខ្ញុំក៏មានការរត់គេចពីអ្វីមួយផងដែរ។ រូបកាយរបស់ខ្ញុំមិនដែលរត់គេចពីអ្វីមួយឡើយ។ ប៉ុន្តែ នៅពេលខ្លះ ខ្ញុំដឹងថា ព្រះជាម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វីមួយ ដូចជាការប្រឈមមុខនឹងការពិត ឬសារភាពកំហុសចំពោះទ្រង់ជាដើម តែខ្ញុំមិនចង់ធ្វើវាទេ ដូចនេះ ខ្ញុំក៏បានរត់គេច។

ហោរាយ៉ូណាស មានឈ្មោះល្បីខាងរត់គេចពីការបង្គាប់របស់ព្រះជាម្ចាស់ ឲ្យទៅប្រកាស់ព្រះបន្ទូលទ្រង់ នៅទីក្រុងនីនីវេ(មើល យ៉ូណាស ១:១-៣)។ ប៉ុន្តែ ជាការពិតណាស់ គាត់មិនអាចរត់គេចពីព្រះជាម្ចាស់បានឡើយ។ គាត់ក៏បានជួបខ្យល់ព្យុះ ហើយត្រូវសត្វត្រីលេប ដោយសារការមិនស្តាប់បង្គាប់នេះ(ខ.៤,១៧)។ ពេលគាត់កំពុងតែវេទនា នៅក្នុងពោះត្រី គាត់ក៏បានភ្ញាក់ខ្លួន ដោយប្រឈមមុខនឹងការពិត ហើយក៏បានស្រែកសូមឲ្យព្រះជាម្ចាស់ជួយ(២:២)។

លោកយ៉ូណាសមិនមែនជាហោរាដែលល្អឥតខ្ចោះទេ។ តែខ្ញុំបានរកឃើញការកម្សាន្តចិត្ត នៅក្នុងរឿងដែលគួរឲ្យកត់សំគាល់របស់គាត់ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ចោលគាត់ ទោះគាត់មានចិត្តរឹងរូសយ៉ាងណាក៏ដោយ។ ព្រះអម្ចាស់នៅតែឆ្លើយតបការអធិស្ឋានដ៏ទទូចរបស់គាត់ ដោយស្អាងគាត់ឡើងវិញ…

ព្រះអង្គសង្រ្គោះ ដែលស្គាល់យើង

មានពេលមួយកូនប្រុសខ្ញុំ ដែលកំពុងអង្គុយនៅកៅអីក្រោយខ្ញុំ បានសួរខ្ញុំថា “ប៉ា ម៉ោងប៉ុន្មានហើយ?” ខ្ញុំក៏បានប្រាប់គាត់ថា ម៉ោង៥កន្លះហើយ។ ពេលនោះខ្ញុំក៏ដឹងច្បាស់ថា គាត់នឹងនិយាយអ្វីទៀត។ គាត់ថា “ទេ ម៉ោង ៥ ២៨នាទីទេតើ!”ខ្ញុំក៏បានមើលទឹកមុខគាត់ ដែលកំពុងតែញញឹមស្រស់ ដែលហាក់ដូចជាកំពុងតែប្រាប់ខ្ញុំថា គាត់បានតាមខ្ញុំ17ទាន់ហើយ។ ខ្ញុំក៏មានអារម្មណ៍រីករាយផងដែរ ដោយសារខ្ញុំស្គាល់ចិត្តគាត់ ក្នុងនាមខ្ញុំជាឪពុក។

ខ្ញុំស្គាល់ចិត្តកូនៗរបស់ខ្ញុំ គឺមិនខុសពីឪពុកម្តាយដទៃទៀត ដែលយកចិត្តទុកដាក់ចំពោះកូនរបស់ខ្លួនយ៉ាងដូច្នោះដែរ។ ខ្ញុំដឹងថា ពួកគេនឹងឆ្លើយតបយ៉ាងដូចម្តេច ពេលដែលខ្ញុំដាស់ពួកគេឲ្យភ្ញាក់ពីគេង។ ខ្ញុំក៏ដឹងថា ពួកគេចង់ញាំម្ហូបអ្វី នៅពេលអាហារថ្ងៃត្រង់។ ខ្ញុំបានដឹងអំពីចំណង់ចំណូលចិត្ត បំណងចិត្ត និងជម្រើសជាច្រើនរាប់មិនអស់របស់ពួកគេ។

ប៉ុន្តែ ទោះជាខ្ញុំបានដឹងច្រើនយ៉ាងនេះក្តី ខ្ញុំនៅតែមិនអាចស្គាល់ពួកគេឲ្យបានមួយរយភាគរយ ទាំងក្នុងចិត្ត និងសម្បកក្រៅ ដូចដែលព្រះអម្ចាស់បានស្គាល់យើងនោះឡើយ។
ក្នុងបទគម្ពីរយ៉ូហាន ជំពូក១ យើងឃើញថា ព្រះយេស៊ូវបានស្គាល់ចិត្តរាស្រ្តរបស់ទ្រង់យ៉ាងច្បាស់។ ឧទាហរណ៍ ពេលដែលទ្រង់ឃើញណាថាណែលមកឯទ្រង់ ក៏មានព្រះបន្ទូលពីគាត់ថា “នុ៎ះន៍ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ”(ខ.៤៧)។ នោះណាថាណែលទូលសួរថា “លោកស្គាល់ខ្ញុំពីណាមក?” ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា “មុនដែលភីលីពហៅមក កាលអ្នកនៅក្រោមដើមល្វានៅឡើយ នោះខ្ញុំបានឃើញហើយ”(ខ.៤៨)។

យើងប្រហែលជាមិនដឹងពីមូលហេតុ ដែលព្រះយេស៊ូវសម្រេចព្រះទ័យមានបន្ទូលលម្អិត អំពីណាថាណែលយ៉ាងដូចនេះឡើយ តែគាត់ដឹងថាហេតុអ្វី។ គាត់មានអំណរជាពន់ពេក បានជាគាត់ទូលទ្រង់ថា…

អតីតកាល ដែលដេញតាមយើង

នៅក្នុងខ្សែភាពយន្ត រឿងឧទ្យានយួរ៉ាស៊ីក ដែលគេបានចាក់បញ្ចាំងក្នុងឆ្នាំ ១៩៩៣ លោកបណ្ឌិត អៀន ម៉ាលខុម(Ian Malcolm) បានស្រែកប្រាប់តួរអង្គពីរនាក់ទៀត ឲ្យបើកឡានគេចឲ្យលឿន ខណៈពេលដែលសត្វដាយណូស័រដ៏កាចសាហាវមួយក្បាលកំពុងតែដេញតាមពួកគេទាំងកម្រោល។ ពេលដែលអ្នកបើកបរមើលកញ្ចក់ឆ្លុះក្រោយរបស់រថយន្ត គាត់ក៏បានឃើញសត្វល្មូនដ៏សាហាវនោះ កំពុងតែហារមាត់ជង្រ្គោងដាក់គាត់។
ឈុតឆាកមួយនេះ បានធ្វើឲ្យទស្សនិកជនមានអារម្មណ៍តានតឹងក្នុងចិត្ត និងរន្ធត់ចិត្តយ៉ាងខ្លាំង។

ប៉ុន្តែ ជួនកាល យើងមានអារម្មណ៍ថា អតីតកាលរបស់យើង ប្រៀបដូចជា “សត្វសាហាវ” ដែលកំពុងតែដេញតាមប្រហារយើងពីក្រោយ មិនចេះឈប់។ ពេលយើងឆ្លុះមើលជីវិតខ្លួនឯង យើងក៏បានឃើញកំហុសដែលយើងមានពីអតីតកាល កំពុងតែលេចឡើង ដោយការគំរាមកំហែងថា នឹងវាយប្រហារមកលើយើង ដោយការបន្ទោសខ្លួនឯង ឬក្តីអាម៉ាស់។

សាវ័កប៉ុលបានដឹងថា អតីតកាលរបស់យើង ពិតជាមានអំណាចវាយបំបាក់យើង ធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ មុនពេលគាត់ទទួលជឿព្រះយេស៊ូវ គាត់បានព្យាយាមរស់នៅ ឲ្យបានល្អឥតខ្ចោះ អស់ជាច្រើនឆ្នាំ ហើយថែមទាំងបានបៀតបៀនគ្រីស្ទបរិស័ទផងដែរ(ភីលីព ៣:១-៩)។ គាត់នឹងមិនអាចធ្វើអ្វីកើតឡើយ បើសិនជាគាត់នៅតែផ្តោតទៅលើកំហុសទាំងនោះ។

ប៉ុន្តែ គាត់បានរកឃើញអត្ថន័យ ការអត់ឱនទោស និងអំណាច នៅក្នុងទំនាក់ទំនងជាមួយព្រះគ្រីស្ទ បានជាគាត់សម្រេចចិត្តលះបង់ចោលជីវិតចាស់របស់គាត់(ខ.៨-៩)។ ចាប់តាំងពីពេលនោះមក គាត់ក៏អាចសម្លឹងមើលឆ្ពោះទៅមុខ ដោយជំនឿ ជាជាងងាកមកក្រោយ ដោយការភ័យខ្លាច ឬមានការស្តាយក្រោយ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទី…

កំពូលស្រួចដែលវៀច

ពេល​ដែល​កំពូល​ស្រួច​របស់​ព្រះវិហារ​បាន​វៀច គេ​ក៏​មាន​ការ​ព្រួយ​បារម្ភ។ កាល​យើង​ទៅ​លេង​មិត្ត​ភក្តិ​យើង ពួក​គេបាន​ចែក​ចាយ​ថា កំពូល​ស្រួច​របស់​ព្រះ​វិហារ​របស់​ពួក​គេ​បាន​វៀច ដោយ​សារ​ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ​មួយ​បាន​បក់​មក ហើយ​គេ​ក៏​បាន​ធ្វើ​ការ​ដាស់​តឿន​ខ្លះ​ៗ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។

ព្រះវិហារ​នោះ​ក៏​បាន​ប្រញាប់​ជួស​ជុល​កំពូល​ស្រួច​នោះ តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​បញ្ហា​ខាង​វិញ្ញាណ​ដែល​យើង​ជួប​ប្រទះ​ជា​ញឹក​ញាប់។​ ជា​រឿយ​ៗ គេ​គិត​ថា ព្រះ​វិហារ​ជា​កន្លែង ដែល​អ្វី​ៗ​គួរ​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ ពោលគឺ​គេ​គិត​ថា ព្រះ​វិហារ​មិន​មែន​ជា​កន្លែង ដែល​យើង​អាច​បង្ហាញ​ចេញ​នូវ​ភាព​វៀច​វេរ​របស់​យើង​ទេ។ តើ​ការ​គិត​ដូច​នេះ ត្រឹម​ត្រូវ​ឬ​ទេ?

ប៉ុន្តែ ក្នុង​លោកិយ​ដែល​ធ្លាក់​ចូល​ក្នុង​អំពើ​បាប និង​ពេញ​ដោយ​ភាព​ប្រេះស្រាំ យើង​រាល់​គ្នាសុទ្ធ​តែ​មាន​ចិត្ត​វៀច​វេរ ​ដោយ​យើង​ម្នាក់​ៗ​មាន​ចំណុច​ខ្សោយ​ពី​កំណើត។ យើង​ប្រហែល​ជា​ចង់​លាក់​បាំង​ភាព​កម្សោយ​របស់​យើង ប៉ុន្តែ ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ផ្ទុយ​ពី​នេះ។ ឧទាហរណ៍ ក្នុង​បទ​គម្ពីរ​ ២កូរិនថូស ជំពូក​១២ សា​វ័ក​ប៉ុល​បាន​និយាយ​អំពី​បន្លា​នៅ​ក្នុង​សាច់ សំដៅ​ទៅ​លើ​បញ្ហា​របស់​គាត់ ដែល​គាត់​មិន​បាន​ប្រាប់​ថា ជា​បញ្ហា​អ្វី​ តែ​ជា​ភាព​កម្សោយ ដែល​ភាគ​ច្រើន​ព្រះ​គ្រីស្ទ​បាន​ប្រើ ដើម្បី​បង្ហាញ​អំណាច​ចេស្តា​របស់​ទ្រង់។ ព្រះ​យេស៊ូវ​ក៏​បាន​ប្រាប់​សាវ័ក​ប៉ុល​ថា “អំណាច​របស់​ទ្រង់​បាន​ពេញ​ខ្នាត ក្នុង​សេចក្តី​កម្សោយ​របស់​គាត់”(ខ.៩)។ ដូច​នេះ​សាវ័ក​ប៉ុល​ក៏​បាន​សន្និ​ដ្ឋាន​ថា “ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរ​សប្បាយ​ក្នុង​កាល​ដែល​មាន​សេចក្តី​កំសោយ ក្នុង​កាល​ដែល​គេ​ត្មះតិះដៀល ក្នុង​សេចក្តី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀត​បៀន  ហើយ​ក្នុង​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀតចង្អល់ ដោយ​យល់​ដល់​ព្រះគ្រីស្ទ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(ខ.១០)។

យើង​ប្រហែល​ជា​មិន​ចូល​ចិត្ត​ចំណុច​ខ្វះ​ខាត​របស់​យើង​ទេ ប៉ុន្តែ ការ​ព្យាយាម​លាក់​បាំង​ចំណុច​ខ្វះ​ខាត​របស់​យើង គឺមិន​ខុស​ពី​ការ​បដិសេធ​មិន​ឲ្យ​ព្រះ​យេស៊ូវ​ធ្វើ​ការ​ក្នុង​ភាព​កម្សោយ​របស់​យើង​នោះ​ឡើយ។ ពេល​ដែល​យើង​យាង​ព្រះយេស៊ូវ ចូល​មក​កែ​ប្រែ​ភាព​វៀច​វេរ​របស់​យើង ទ្រង់​នឹង​ជួស​ជុល ហើយ​ប្រោស​លោះ​យើង តាម​របៀប ដែល​យើង​មិន​អាច​ធ្វើ…

តើត្រូវការបេះដូងថ្មីទេ?

មាន​ពេល​មួយ ខ្ញុំ​បាន​ទទួល​ដំណឹង​ដ៏​សោក​សៅ។ ប៉ា​របស់​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ទ្រូង ដូច​នេះ គ្រូ​ពេទ្យ​របស់​គាត់ ក៏​បាន​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​គាត់ ទៅ​ស្គែន​បេះ​ដូង។ លទ្ធ​ផល​ក៏​បាន​បង្ហាញ​ថា សសៃ​អាក់ទែ​របស់​គាត់ បាន​ស្ទះអស់​បី​សសៃ។

គេ​ក៏​បាន​កំណត់​ពេល​ឲ្យ​គាត់​ទៅ​វះ​កាត់​សសៃ​អាក់​ទែ​ទាំង​បី នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ។ ប៉ា​របស់​ខ្ញុំ​មាន​ការ​ថប់​បារម្ភ តែគាត់​គិត​ថា កាល​បរិច្ឆេទ​នោះ គឺ​ជា​សញ្ញា​នៃ​សេចក្តី​សង្ឃឹម។ គាត់​ក៏​បាន​និយាយ​ថា គាត់​នឹង​មាន​បេះ​ដូង​ថ្មី​មួយ នៅថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់។ គាត់​ក៏​បាន​ទទួល​លទ្ធ​ផល​ដូច​ចិត្ត។ ការ​វៈ​កាត់​បាន​ប្រព្រឹត្ត​ទៅ យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​បាន​ធ្វើ​ឲ្យ​ឈាម​ហូរ​ចូល​ទៅ​ក្នុង​បេះ​ដូង​ដ៏​ឈឺ​ចាប់​របស់​គាត់​ដូច​ដើម​វិញ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​មានបេះ​ដូង​ថ្មី​អញ្ចឹង។

ការ​វៈកាត់​របស់​ឪពុក​ខ្ញុំ​បាន​រំឭក​ខ្ញុំ​ថា ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី​ផង​ដែរ។ អំពើ​បាប​បាន​ធ្វើ​ឲ្យ​សសៃ​អាក់ទែ​ខាង​វិញ្ញាណ​របស់​យើង​កក​ស្ទះ ដោយ​ធ្វើ​ឲ្យ​យើង​មិន​អាច​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជា​ម្ចាស់ បាន​ជា​យើង​ចាំ​បាច់​ត្រូវ​ឆ្លង​កាត់​ការ​វះ​កាត់​ខាង​វិញ្ញាណ ដើម្បី​សម្អាត​វា។

នោះ​ជា​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​សន្យា​រាស្រ្ត​ទ្រង់ នៅ​ក្នុង​បទ​គម្ពីរ អេសេគាល​ ៣៦:២៦។ ទ្រង់​បាន​ធានា​ពួក​អ៊ីស្រាអែល​ថា ទ្រង់​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​ថ្មី(ឬ​បេះ​ដូង​ថ្មី) ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ពួក​គេ​ផង​ដែរ។​ ទ្រង់​ក៏​បាន​សន្យា​ផង​ដែរ​ថា ទ្រង់​នឹង​ជម្រះ​គេ​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​ទាំង​សេចក្តី​ស្មោក​គ្រោក(ខ.២៥) ហើយ ដាក់​វិញ្ញាណទ្រង់ នៅ​ក្នុង​ពួក​គេ​ម្នាក់​ៗ​(ខ.២៧)។ នៅ​ពេល​ដែល​រាស្រ្ត​ទ្រង់​បាត់​បង់​ក្តី​សង្ឃឹម ទ្រង់​ក៏​បាន​សន្យា​ថា នឹង​ប្រទាន​ការ​ចាប់​ផ្តើម​ជា​ថ្មី​ដល់​ពួក​គេ ក្នុង​នាម​ជា​ព្រះ ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​ពួក​គេ​ថ្មី​ឡើង។

ទី​បំផុត ការ​សន្យានេះ​បាន​សម្រេច តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។ ពេល​ណា​យើង​ទទួល​ជឿ​ទ្រង់ យើង​ក៏​បាន​ទទួល​បេះ​ដូង​ខាង​វិញ្ញាណ​ថ្មី​មួយ ដែល​ព្រះ​ទ្រង់​បាន​សម្អាត​បាប និង​ភាព​អស់​សង្ឃឹម ចេញ​ពី​យើង។ ពេល​ដែល​យើង​ពេញ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ…

ការរំពឹងថា នឹងមានការយឺតយ៉ាវ

មាន​ពេល​មួយ ខ្ញុំ​បាន​ឃើញ​ផ្លាក​សញ្ញា​តាម​ផ្លូវ​ប្រាប់​ខ្ញុំ ឲ្យ​រំពឹង​ថា នឹង​មាន​ភាព​យឺត​យ៉ាវ​ ក្នុង​ផ្លូវ​ខាង​មុខ។ ខ្ញុំ​ក៏​បាន​បន្ថយ​ល្បឿន។ ពេល​នោះ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ព្រោះ​ខ្ញុំ​កំពុង​តែ​យឺត​ម៉ោង​ស្រាប់​ហើយ។

ខ្ញុំ​ក៏​បាន​អស់​សំណើច ព្រោះ​ខ្ញុំ​បាន​រំពឹង​ថា អ្វី​ៗ​នឹង​ដំណើរ​ការ តាម​កាល​វិភាគ​របស់​ខ្ញុំ តែ​ខ្ញុំ​មិន​បាន​នឹក​ស្មាន​ថា នឹង​មាន​ការ​ជួស​ជុល​ផ្លូវ នៅ​ផ្លូវ​ខាង​មុខ​ឡើយ។

ក្នុង​ជីវិត​ខាង​វិញ្ញាណ មាន​មនុស្ស​តិច​ណាស់ ដែល​រៀប​ផែន​ការ សម្រាប់​រឿង​វិបត្តិ ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាព​យឺតយ៉ាវ ឬ​ផ្លាស់​ប្តូរ​ទិស​ដៅ​ជីវិត។ ពេល​ខ្ញុំ​គិត​ពី​រឿង​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា មាន​ពេល​ជា​ច្រើន​ដង ដែល​កាលៈ​ទេសៈ​នៃ​ជីវិត​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្តូរ​ទិស​ដៅ។ កាល​ពន្យា​ពេល​បាន​កើត​មាន។

ស្តេច​សាឡូម៉ូន​មិន​ដែល​បាន​ឃើញ​ផ្លាក​សញ្ញា​ចរាចរណ៍​ដែល​ប្រាប់​ឲ្យ ទ្រង់​រំពឹង​ថា​នឹង​មាន​ការ​ពន្យា​ពេល​នោះ​ឡើយ។ ប៉ុន្តែ ក្នុង​បទ​គម្ពីរ​សុភាសិត ជំពូក១៦ ទ្រង់​បាន​ប្រៀប​ធៀប​ផែន​ការ​របស់​យើង ទៅ​នឹង​ការ​ដឹក​នាំ ដែល​ផែន​ការ​របស់​ព្រះ​ជា​ម្ចាស់​។ នៅ​ក្នុង ខ.១ ទ្រង់​បាន​សរសេរ​ថា “មនុស្ស​បាន​ធ្វើ​ផែន​ការ តែ​ព្រះ​ជា​ម្ចាស់​ជា​អ្នក​សម្រេច​លទ្ធ​ផល”។  ស្តេច​សាឡូម៉ូន​បាន​មាន​បន្ទូល​ម្តង​ទៀត អំពី​រឿង​នេះ នៅ​ក្នុង​ខ.៩ ថា យើង “គិត​សម្រេច​ផ្លូវ​របស់​ខ្លួន​ឯង តែ​គឺ​ព្រះ​ជា​ម្ចាស់​ទេ ដែល​តម្រង់​ជំហាន​យើង”។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​មាន​គំនិត​ចង់​ឲ្យ​អ្វី​ៗ​កើត​ឡើង តាម​ផែន​ការ​របស់​យើង តែ​ជួន​កាល ព្រះ​ជា​ម្ចាស់​មាន​ផ្លូវ​ផ្សេង​សម្រាប់​ឲ្យ​យើង​ដើរ។

តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចេះ​តែ​ភ្លេច​សេចក្តី​ពិត​ខាង​វិញ្ញាណ​នេះ? ខ្ញុំ​ធ្វើ​ផែន​ការ​របស់​ខ្ញុំ​ តែ​ពេល​ខ្លះ​ ខ្ញុំ​ភ្លេច​ទូល​សួរ​ព្រះអង្គ​ថា តើ​ព្រះ​អង្គ​មាន​ផែន​ការ​យ៉ាង​ណា សម្រាប់​រឿង​នោះ។ ពេល​ខ្ញុំ​ជួប​ឧបស័គ្គ…

ទិសដៅនៃជីវិត

តើ​មាន​អ្វី​កំណត់​ទិស​ដៅ​នៃ​ជីវិត​របស់​យើង? ខ្ញុំ​ធ្លាប់​ឮ​គេ​ឆ្លើយ​សំណួរ​នេះ នៅ​កន្លែង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ គឺ​នៅកន្លែង​បង្រៀន​បើក​បរ​ម៉ូតូ។ ខ្ញុំ​និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ខ្លះ ចង់​ជិះ​ម៉ូតូ ដូច​នេះ យើង​ក៏​បាន​ទៅ​រៀន​បើក​បរ​ម៉ូតូ។ ការហ្វឹក​ហាត់​របស់​យើង​មាន​ផ្នែក​មួយ ដែល​បង្រៀន​យើង​ឲ្យ​ផ្តោត​ទៅ​លើ​គោល​ដៅ។

គ្រូ​បង្វឹក​របស់​យើង​មាន​ប្រសាសន៍​ថា “នៅ​ពេល​ណា​មួយ​ អ្នក​នឹង​ប្រឈម​មុខ​នឹង​ឧប​ស័គ្គ ដែល​មិន​បាន​រំពឹង​ទុក។ បើអ្នក​សម្លឹង​មើល​វា​មិន​ដាក់​ភ្នែក ហើយ​ផ្តោត​ទៅ​លើ​វា នោះ​អ្នក​នឹង​កាច់​ចង្កូត​ម៉ូតូ ទៅ​បុក​វា​មិន​ខាន។ ប៉ុន្តែ បើ​អ្នក​ងាកចេញ​ពី​វា ហើយ​បើក​បង្ហួស​វា ទៅ​រក​គោល​ដៅ ដែល​អ្នក​ត្រូវ​ទៅ​ឲ្យ​ដល់ នោះ​តាម​ធម្មតា អ្នក​អាច​ជៀស​វា​រួច”។ បន្ទាប់មក គាត់​ក៏​បាន​និយាយ​បន្ថែម​ថា “ទី​កន្លែង​ដែល​អ្នក​សម្លឹង​ឆ្ពោះ​ទៅ​រក គឺ​ជា​ទិស​ដៅ ដែល​អ្នក​កំពុង​តែ​ទៅ”។
នេះ​ជា​គោលការណ៍​ដ៏​សាមញ្ញ ​តែ​សំខាន់ ដែល​យើង​ត្រូវ​ប្រើ ក្នុង​ជីវិត​ខាង​វិញ្ញាណ​ផង​ដែរ។ ពេល​ណា​យើង “ផ្តោត​ទៅ​លើ​ឧប​សគ្គ” ដែល​ជា​បញ្ហា ឬ​ជា​ទុក្ខ​លំបាក​របស់​យើង នោះ​ការ​រស់​នៅ​របស់​យើង ក៏​នៅ​តែ​ក្រវែល​ជុំវិញ​ឧប​ស័គ្គ​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មើល​រំលង​បញ្ហា​របស់​យើង ហើយ​ផ្តោត​ទៅ​រក​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ បទ​គម្ពីរ​ទំនុក​ដំកើង ១២១:១ បាន​ចែង​ថា “ខ្ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា?” អ្នក​និពន្ធ​ទំនុក​ដំកើង​នេះ ក៏​បាន​ឆ្លើយ​ថា “សេចក្តី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី … ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះយេហូវ៉ា​ទ្រង់​នឹង​រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ​រៀង​ត​ទៅ”(ខ.២,៨)។

ជួន​កាល…

ក្តីសង្ឃឹមជាយុត្តិសាស្ត្ររបស់យើង

រហូត​មក​ដល់​ពេល​ដែល​ខ្ញុំ​កំពុង​សរសេរ​អត្ថ​បទ​នេះ ក្រុម​កីឡា​បាល់​ទាត់ ដែល​ខ្ញុំ​ចូល​ចិត្ត​បាន​ប្រកួត​ចាញ់​ប្រាំ​បី​លើក​ ជា​បន្ត​បន្ទាប់។ រៀង​រាល់​ពេល​ដែល​ក្រុម​មួយ​នេះ​ប្រកួត​ចាញ់ ខ្ញុំ​ពិបាក​នឹង​សង្ឃឹម​ថា ពួក​គេ​អាច​ស្រោច​ស្រង់​ខ្លួន​ឯង​ឡើង​វិញ ក្នុង​រដូវ​កាល​នេះ។ គ្រូ​បង្វិក​បាន​ធ្វើ​ការ​កែ​សម្រួល​រៀង​រាល់​សប្តាហ៍ ប៉ុន្តែ ពួក​គេ​នៅ​តែ​មិន​បាន​ទទួល​ជ័យ​ជម្នះ។ ខ្ញុំ​ក៏​បាន​និយាយ​លេងជា​មួយ​មិត្ត​រួម​ការងារ​ខ្ញុំ​ថា ខ្ញុំ​មិន​ហ៊ាន​ធានា​ទេ​ថា ពួក​គេ​នឹង​បាន​ទទួល​លទ្ធ​ផល​ផ្សេង​ពី​នេះ។ ខ្ញុំ​ក៏​បាន​និយាយ​ប្រាប់​គាត់​ថា “ការ​សង្ឃឹម​មិន​មែន​ជា​យុទ្ធ​សាស្រ្ត​ទេ”។

នេះ​ជា​រឿង​ពិត នៅ​ក្នុង​កីឡា​បាល់​ទាត់ ព្រោះ​បើ​គ្រាន់​តែ​សង្ឃឹម គឺ​មិន​អាច​នាំ​ឲ្យ​ទទួល​ជ័យ​ជម្នះ​បាន​ឡើយ។ ប៉ុន្តែ ជីវិត​ខាង​វិញ្ញាណ​របស់​យើង មាន​លក្ខណៈ​ផ្ទុយ​ពី​នេះ។ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​ប្រើ​សេចក្តី​សង្ឃឹម​ជា​យុទ្ធ​សាស្រ្ត​របស់​ទ្រង់​ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់​ថែម​ទាំង​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​តោង​ទ្រង់​ឲ្យ​ជាប់ ដោយ​ជំនឿ និង​ការ​ទុក​ចិត្ត ដែល​ជា​យុទ្ធ​សាស្រ្ត​តែ​មួយ ដែល​នាំ​ទៅ​រក​ជ័យ​ជម្នះ​។ លោកិយ​នេះ ច្រើន​តែ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត ប៉ុន្តែ ក្តី​សង្ឃឹម​អាច​ធ្វើ​ជា​យុថ្កា ដែល​ជួយ​ឲ្យ​យើង​ជាប់​នៅ​ក្នុង​សេចក្តី​ពិត​របស់​ព្រះ ក្នុង​អំឡុង​ពេល​ដ៏​វឹក​វរ។

ហោរា​មីកា​បាន​យល់​អំពី​រឿង​នេះ ដែល​ជា​រឿង​ពិត។ គាត់​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ពេល​ដែល​ពួក​អ៊ីស្រាអែល​ងាក​បែរ​ចេញ​ពីព្រះ​ជា​ម្ចាស់។ “វរ​ហើយ​ខ្ញុំ … មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ”(៧:១-២)។ ប៉ុន្តែ បន្ទាប់​មក គាត់​ក៏​បាន​ផ្តោត​ចិត្ត​ជា​ថ្មី​ម្តង​ទៀត ទៅ​លើ​សេចក្តី​សង្ឃឹម​ដ៏​ពិត​របស់​គាត់។ គឺដូច​ដែល​គាត់​បាន​ថ្លែង​ថា “ឯ​ចំណែក​ខ្លួន​ខ្ញុំៗ​នឹង​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា ខ្ញុំ​នឹង​រង់ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​ស្តាប់​ខ្ញុំ”(ខ.៧)។

តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​នៅ​តែ​អាច​មាន​ក្តី​សង្ឃឹម ក្នុង​ពេល​ដ៏​ពិបាក? លោក​មីកា​បាន​បង្ហាញ​យើង​ថា យើង​ត្រូវ​មើល​ទៅ​ព្រះ​ រង់ចាំ​ទ្រង់…

ឪពុកនៅពេទ្យធ្មេញ

មាន​ពេល​មួយ ខ្ញុំ​និង​កូន​ប្រុស​របស់​ខ្ញុំ ដែល​មាន​អាយុ​១០​ឆ្នាំ បាន​ទៅជួ​បពេ​ទ្យធ្មេ​ញ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្ញុំ​នឹង​បាន​ទទួល​មេរៀន អំពី​ដួង​ចិត្ត​របស់​ឪពុក នៅ​កន្លែង​នោះ​ទេ តែ​ថ្ងៃ​នោះ ខ្ញុំ​ក៏រៀ​ន​បាន​នូវ​មេរៀន​ដ៏​ល្អមួ​យ​។ ខ្ញុំ​បាន​នាំគា​ត់ ទៅ​ជួប​ពេទ្យ​ធ្មេញ ព្រោះ​ធ្មេញ​ថ្មី​របស់​គាត់ បាន​ដុះ​ពី​ក្រោម​ធ្មេញ​ទឹក​ដោះ ដែល​មិន​ទាន់​ជ្រុះ​នៅ​ឡើយ។ យើង​ត្រូវ​ដក​ធ្មេញ​ទឹក​ដោះ​នោះចេញ គឺ​​គ្មាន​ជម្រើស​ផ្សេង​ទេ។

កូន​ប្រុស​ខ្ញុំ​ក៏​បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា “ប៉ា តើ​យើង​មាន​ជម្រើស​ផ្សេង​ទេ? តើ​យើង​អាច​រង់​ចាំ​មើល​​ធ្មេញ​នោះ នឹង​ទៅជា​យ៉ាង​ណា? ប៉ា កូន​មិន​ចង់​ដក​ធ្មេញ​ហ្នឹង​​​ទេ!” ខ្ញុំ​អាណិត​គាត់​ណាស់ តែ​ខ្ញុំ​ត្រូវ​ប្រាប់​គាត់​ថា យើង​ត្រូវ​តែ​ដក​វា​ចោល គឺគ្មាន​ជម្រើស​ផ្សេង​ទេ។ ខ្ញុំ​ក៏​បាន​កាន់​ដៃ​គាត់ ខណៈ​ពេល​ដែល​គាត់​កំពុង​រើ​ខ្លួន​ចុះ​ឡើង​ៗ និង​រមូល​ខ្លួន នៅ​ពេល​ដែលពេទ្យធ្មេញ​កំពុង​ដក​ធ្មេញ​ក្បាល​រឹង​នោះចេញ។​ ទឹកភ្នែក​ខ្ញុំ​ក៏បា​នស្រ​ក់ចុះ​ផង​ដែរ​។ ខ្ញុំ​មិន​អាច​ដក​កា​រ​ឈឺចា​ប់​ចេញ​ពី​គាត់​បាន​ទេ អ្វី​ដែល​ខ្ញុំអា​ចផ្តល់​ឲ្យគាត់ គឺ​វត្ត​មាន​របស់​ខ្ញុំ​នៅ​ក្បែរ​គាត់ ក្នុង​ពេល​នោះ។

ខ្ញុំក៏​បាន​នឹក​ចាំ​ អំពី​យប់​ដែល​ព្រះយេស៊ូវ​អធិស្ឋាន នៅ​សួន​ច្បារ​កេតសេម៉ានី ដើម្បី​សូម​ឲ្យ​ព្រះ​វរបិតា​ទ្រង់ ប្រទាន​ដំណោះស្រាយ​ផ្សេង​។ តើ​ព្រះវរបិតា​មាន​ព្រះទ័យ​ឈឺចាប់​យ៉ាង​ណា ពេល​ដែល​ព្រះ​រាជ​បុត្រា​ជាទីស្រឡាញ់​របស់​ទ្រង់​ស្ថិត​ក្នុង​ការ​ឈឺ​ចាប់​ខ្លាំង​យ៉ាង​នេះ? តែ​គ្មាន​ដំណោះ​ស្រាយ​អ្វី​ផ្សេង​ទៀត ដើម្បី​ជួយ​សង្រ្គោះ​រាស្រ្តរ​បស់​ទ្រង់​ឡើយ។

ក្នុង​ជីវិត​រប​ស់យើ​ង ជួន​កាល យើង​ជួប​រឿង​ដ៏​ឈឺ​ចាប់ ដែល​មិន​អាច​ជៀស​រួច ដូ​ចកូ​នប្រុ​សខ្ញុំ​ដែរ។ ប៉ុន្តែ ដោយសារ​ព្រះ​រាជកិច្ច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​ទ្រង់ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌តែ​ងតែ​គង់​នៅ​ជាមួយ​យើង​ជា​និច្ច សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​ងងឹត​បំផុត​ក៏​ដោយ(ម៉ាថាយ ២៨:២០)។—ADAM HOLZ

បន្លាដែលចាក់ទំលុះ

មាន​ពេល​មួយ​ចង្អុល​ដៃ​របស់​ខ្ញុំ បាន​មុត​បន្លា ហើយ​ឈាម​ក៏​បាន​ហូរ​ចេញ​មក។ ខ្ញុំ​ក៏​បាន​ស្រែក​ថ្ងូរ ហើយ​ប្រញាប់​ដកដៃ​ចេញ​មក​វិញ តាម​សុភាវគតិ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​ខ្ញុំ​មុត​ដៃ ដោយ​សារ​ខ្ញុំ​លួស​មែក​គុម្ពោត​ព្រៃ​ដែល​មាន​បន្លា​ច្រើន ដោយ​មិន​បាន​ប្រើ​ស្រោម​ដៃ។ ម្រាម​ដៃ​ខ្ញុំ​ក៏​បាន​ចុក​ខ្ទោក​ៗ ហើយ​ឈាម​ក៏​បាន​ហូរ​ចេញ​មក។ ពេល​ខ្ញុំ​ស្វែង​រក​បង់​រំ​របួស ខ្ញុំ​ក៏​ស្រាប់​តែ​នឹក​គិត អំពី​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ។

មុន​ពេល​គេ​យក​ព្រះ​អង្គ​ទៅ​ឆ្កាង គេ​បាន​យក​ភួង​បន្លា​មក​ពាក់​ពី​លើ​ព្រះ​កេស​ទ្រង់(យ៉ូហាន ១៩:១-៣)។ ខ្ញុំ​ក៏​បាន​គិត​ថា​ បើ​បន្លា​តែ​មួយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​យ៉ាង​នេះ​ហើយ ចុះ​ទំ​រាំ​តែ​បន្លា​ជា​ច្រើន ដែល​គេ​បាន​ក្រង​ធ្វើ​មកុដ​ពាក់​ពី​លើ​ព្រះ​កេស​ព្រះ​យេស៊ូវ តើ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា? នេះ​គ្រាន់​តែ​ជា​ការឈឺ​ចាប់​ខាង​រូប​កាយ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ ដែល​ទ្រង់​បាន​ទទួល​រង មុន​ពេល​ទ្រង់​សុគត។ គេ​បាន​វាយ​ខ្នង​ទ្រង់ នឹង​រំពាត់​ខ្សែទៃ ហើយ​យក​ដែក​គោល​មក​ដំ​ទំលុះ​ក​ដៃ និង​ប្រអប់​ជើង​ទ្រង់​ទៀត។ សូម្បី​តែ​ពេល​ដែល​ទ្រង់​បាន​សុគតហើយ​ ក៏​គេ​នៅ​តែ​យក​លំពែង​មក​ចាក់​ទំលុះ​ចំហៀង​ទ្រង់​ទៀត។

ប៉ុន្តែ ព្រះ​យេស៊ូវ​ក៏​បាន​ទទួល​រង​ការ​ឈឺ​ចាប់​ខាង​វិញ្ញាណ​ផង​ដែរ។ បទ​គម្ពីរ​អេសាយ ជំពូក​ ៥៣ ខ.៥ បាន​ប្រាប់​យើងថា “ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី”។ ត្រង់​ចំណុច​នេះ លោក​អេសាយ​បាន​និយាយ​អំពី​មេត្រី​ភាព សំដៅ​ទៅ​លើ​ការ​អត់​ទោស​បាប។ ព្រះយេស៊ូវ​បាន​អនុញ្ញាត​ឲ្យ​គេ​ចាក់​ទំលុះ​ព្រះ​កាយ​ទ្រង់ ដោយ​បន្លា ដែក​គោល និង​លំពែង គឺ​ដើម្បី​ជួយ​ឲ្យ​យើង​មាន​មេត្រី​ភាព​ខាង​វិញ្ញាណ​ជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់។ ការ​លះ​បង់​របស់​ទ្រង់ និង​ការ​ដែល​ទ្រង់​ស្ម័គ្រ​ព្រះ​ទ័យ​សុគត​ជួស​យើង គឺ​បាន​បើក​ផ្លូវ ឲ្យ​យើង​អាច​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​វរបិតា​។ ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ប្រាប់​យើង​ថា ទ្រង់​ក៏​បាន​ធ្វើ​ការ​ផ្សៈ​ផ្សា​នេះ…